Monday, October 26, 2020
Home វីដេអូ

វីដេអូ

video

នាយករដ្ឋជប៉ុនសន្យាជួយអាស៊ានទប់ទល់ការវាតទីពីំសំណាក់ប្រទេសចិន

លោក Yoshihide Suga ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីជប៉ុន បានសន្យានៅចំពោះមុខសមាជិកអាស៊ានមួយចំនួនថា រដ្ឋាភិបាលរបស់លោកនឹងជួយពង្រឹងស្មារតីនៃសមាគមអាស៊ានក្នុងការទប់ទល់ក្នុងជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា លោក Suga បានបញ្ជាក់ជំហរដូច្នេះនៅក្នុងពេលដែលលោកបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២២ ខែតុលា។ នៅចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ លោកនាយករដ្ឋមន្រ្ដីជប៉ុនបានបង្ហាញការប្រឆាំងរបស់ប្រទេសជប៉ុនចំពោះសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង...
video

ទស្សនៈអ្នកនយោបាយខ្មែរ មួយចំនួនជុំវិញខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍

២៩ ឆ្នាំហើយដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍២៣ ខែតុលា ឆ្នាំ១៩៩១ បានចាប់កំណើតឡើង ដែលចូលរួមដោះស្រាយបញ្ហាជាតិ និងប្រជាជនខ្មែរ ពិសេសឈានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរនាពេលនោះ។ ព្រឹត្តិការណ៍ថ្ងៃជាប្រវត្តិសាស្ត្រដ៏សំខាន់នេះរដ្ឋាភិបាលហាក់ចង់បំភ្លេចចោល ដោយសាររដ្ឋាភិបាលបានសម្រេចលុបថ្ងៃឈប់សម្រាកបុណ្យជាតិ ថ្ងៃទី២៣ ខែតុលា ដែលធ្លាប់ឈប់រៀងរាល់ឆ្នាំនោះ ចេញពីប្រក្រតិទិនឈប់សម្រាកប្រចាំឆ្នាំវិញ។ យ៉ាងណាឱ្យតែដល់ថ្ងៃ...
video

ថវិកាសប្បុរសជនសម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់កើនឡើងជិត១០លានដុល្លារ

ប្រមុខរដ្ឋាភិបាល បានឱ្យដឹងថា ជំនួយសប្បុរសជនជាថវិការ ដែលបានផ្តល់ជូនរដ្ឋាភិបាល សម្រាប់យកទៅប្រើប្រាស់ជួយដល់ជនរងគ្រោះដោយទឹកជំនន់បានកើនឡើងជិតដល់១០លានដុល្លារសហរដ្ឋអាមេរិក។ ថវិការនេះបានកើនឡើង ស្របពេលពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលកំពុងរងផលប៉ះពាល់ ក៏បានបន្តកើនឡើងជាលំដាប់ផងដែរ។ លោក ហ៊ុន សែន បានឱ្យដឹងតាមរយៈបណ្តាញព័ត៌មានស្និតរបស់ខ្លួននៅថ្ងៃនេះថា គិតត្រឹមរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភជាថវិកាជាង៨លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
video

អ្នកវិភាគចាស់វស្សាសោកស្តាយដែលបានទាមទារឱ្យដកនិគមជនវៀតណាម បញ្ចូលក្នុងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍

អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលាឆ្នាំ១៩៩១  គឺនៅមានចំណុចខ្វះខាត ដោយមិនបានកំណត់ឱ្យដកនិគមជន វៀតណាមចេញពីកម្ពុជា។ លើកឡើងលើគណនីហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី ២៣ តុលា ចំថ្ងៃប្រារព្ធខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ២៣ តុលានេះ បណ្ឌិត ឡៅ...
video

IDEA TALK៖ តើកម្ពុជាបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រង់ចំណុចណាខ្លះ

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ ក្នុងរយៈពេល ២៩ឆ្នាំ មកនេះ តើកម្ពុជាបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រង់ចំណុចណាខ្លះ ខកខានមិនបានគោរពនូវចំណុចខ្លះ ហើយបំពាននូវចំណុចណាខ្លះ?
video

តើសម្បត្តិទ្រព្យជាតិខ្មែរ ក្រុមណាបានទទួលផលជាងគេក្នុងសង្គមបច្ចុប្បន្ន?

អ្នកមានប្រាជ្ញាចេះរិះរេ គ្នេរគ្នាន់ គិត ពិចារណាលើរឿង ហេតុអ្វីមួយនិយាយថា៖ បើនរណាស្តាប់ខាងណាជ្រប់ ជឿខាងណាស្លុង កាន់ខាងណាផ្កាប់មុខ ជននោះបាត់បង់វិចា រណញ្ញាណរកឃើញសច្ចៈ ឬ ការណ៍ពិត។ នេះជាបញ្ហាក្នុងសង្គមជាតិខ្មែរបច្ចុប្បន្ន។ ទោះមានអ្នករាយការណ៍អំពីហេតុពិត រឿងពិតយ៉ាងណាក៏ដោយ ក៏មនុស្សជ្រប់ មនុស្សស្លុង មនុស្សផ្កាប់មុខមិនជឿឡើយ។
video

អាមេរិកអនុម័តលក់អាវុធទៅអោយតៃវ៉ាន់ក្នុងតម្លៃសរុប ជាងមួយពាន់លានដុល្លារ

តែវ់ាន់ ជាដែនកោះតូចមួយដែលមានប្រជាជនជិត២៤លាននាក់ ។ ដែនកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងជាខ្លាំងពីសាច់ឈាមរបស់ខ្លួន គឺ មហាយក្សចិន។ ប្រទេសដ៏ធំមួយនេះ បានប្រកាសរួចហើយថា នៅសល់តែពេលវេលាប៉ុណ្ណោះ គឺកងទ័ពរំដោះប្រជាជនចិន នឹងលើកទ័ពចូលកាន់កាប់ដែនកោះ មួយនេះហើយ។ ឥឡូវនេះ ប្រទេសចិនបានបញ្ជូនកងទ័ពនិងសព្វាវុធ ដូចនាវាចម្បាំង និងកាំជ្រួច យ៉ាងសម្បើងទៅដាក់ពង្រាយ នៅជាប់ឆ្នេរ...
video

សង្គមស៊ីវិលសោកស្តាយចំពោះការយាយីតាមផ្លូវតុលាការលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានបង្ហាញការសោកស្តាយចំពោះការយាយីតាមផ្លូវតុលាការ ទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចលើកប្រកាសសាលដីកាជុំវិញបណ្តឹងសាលទុក្ខជំទាស់ទៅនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយនឹងត្រូវប្រកាសទៅថ្ងៃទី២៧ ខែតុលាខាងមុខ។
video

អង្គការHuman Right Watch ថាកម្ពុជាឈានទៅរកការដឹកនាំបែបផ្តាច់ការ និងឯកបក្ស

អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Right Watch បានលើកឡើងថា កម្ពុជាបានបង្កើនល្បឿនក្នុងការដឹកនាំប្រទេសបែបផ្តាច់ការ និងឯកបក្ស ដោយមានមន្ត្រីជាន់ខ្ពស់បាត់ដៃកខ្វក់ជាឆ្អឹងខ្នង។ ក្នុងរបាយការណ៍របស់ខ្លួនដែលទើបបកប្រែជាភាសាខ្មែរដោយប្រើរយៈពេលជាង១ឆ្នាំ កម្រាស់ជិត៣រយទំព័រដែលចេញផ្សាយនៅថ្ងៃទី ២២ ខែតុលានេះ Human Right Watch ក្រោមចំណងជើងថា ឧត្តមសេនីយ៍បាត់ដៃកខ្វក់ទាំង១២នាក់របស់កម្ពុជា និងប្រវត្តិដ៏យូរអង្វែងនៃការរំលោភបំពានសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោកហ៊ុន សែន...
video

នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរតាមដានការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន

លោក ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរទាំងអស់តាមដានការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន  ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ឱ្យមានការយោគយល់ និងសម្រួលដល់ការលំបាករបស់ពលរដ្ឋជាកូនបំណុល ក្នុងស្ថានភាពកូវីដ១៩ និងគ្រោះទឹកជំនន់នៅពេលនេះ។ កាលពីថ្ងៃពុធ ម្សិលមិញ លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលនេះ ដោយត្រូវបន្ធូរបន្ថយអត្រាការប្រាក់...

MEDIA FEEDS

Popular

អាជ្ញាធរចាប់ខ្លួនមនុស្ស៣នាក់ និងគំរាមយកសម្ភារៈរបស់អ្នកសារព័ត៌មាន នៅពេលតវ៉ាមុខស្ថានទូតចិនក្នុងឱកាសរំលឹក ២៣តុលា

ប្រមូលផ្ដុំគ្នានៅមុខស្ថានទូតចិន ខណៈពួកគេនាំគ្នាដាក់ញ្ញត្តិទាមទារឲ្យរដ្ឋាភិបាលកុម្មុយនីស្តមួយនេះ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឱ្យបានពេញលេញ និងទាមទារឱ្យបញ្ឈប់គម្រោងដាក់មូលដ្ឋានយោធានៅកម្ពុជា។ មនុស្ស៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន លោក សុន និមល អ្នកស្រី យ៉យ ស្រីមុំ និងអ្នកស្រី លឹម សាន។